Posts

Showing posts with the label Krom Ngoy's Reminding Poem

Krom Ngoy's Reminding

សេចក្តីរំលឹកដាស់តឿន អ្នកភិរម្យភាសាអ៊ូ បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ ព្រះគុណគ្រូអុបជ្ឈាយាចារ្យ បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ ព្រះពុទ្ធសករាជព្រះសាសនា ពីរពាន់បួនរយចិតសឹបបួន ដើមឆ្នាំមមែក្នុងត្រីស័ក មួយរោចថ្ងៃសៅរ៍កើតសៅហ្មង មិនបានកាប់ចាក់ដល់បាក់បែក ចាក់ដោតរាលរោលពោលពណ៌នា ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី ប្រមាថទៅមកមិនឈប់ខាន ព្រះធម៌ព្រះពុទ្ធតែមួយអង្គ សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ គេចាប់ថាខុសប្រកាន់ខឹង មិនដែលសួរគេព្រោះមិនឆ្ងល់ អ្នកប្រាជ្ញលោកសូត្រចំបាលី បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ ចំណែកចំណេះចេះរាល់ខ្លួន មហាវគ្កចុល្លវគ្គអាទិកម្ម ផ្តាំអោយតែកាន់សិក្ខាបទ ព្រះពុទ្ធរូបរាល់វិហារ នមស្ការបង្គំធម៌បីបទ មិនដឹងប្រាកដរតនត្រៃ អ្នកប្រាជ្ញលោកសូត្រចំបាលី អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា ធម៌សម្ពុទ្ធេសូត្រលាន់ៗ ជឿជាក់ថាចេះចប់ប៉ុណ្ណឹង ចេះហើយមិនដឹងថាខ្លួនខុស បាលីច្រលំពាក្យនិស្រាយ គេថាសូត្រធម៌មិនចេះប្រែ បើចេះប្រែផងបានចំណេញ ចចេសទទឹងរឹងជជែក ម្នៅៗសត្រូវនឹងធម៌ព្រះ មានកាលត្រលប់ជាគថ្លង់ ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ ប្រសិនបើអោនខ្លួនខ្លបខ្លាច ធម៌អាថិអ្នកណានឹងចេះចប់ ទំលាក់អោយទាបសុភាពវ័...