សារប្រយោជន៍របស់តែ (Useful of Tea)
ស្ទើរតែគ្រប់គ្នាផឹកតែ វាជាការចាំបាច់នៅពេលអ្នកក្រោកឡើងពេលព្រឹក ដើម្បីថ្ងៃថ្មីគួរផឹកតែ ហើយនៅពេលរសៀលពេលដែលអ្នកមានអារម្មណ៍ងងុយដេក ឬក៏រាងខ្សោយបន្តិចក៏គួរទទួលទានវា ។ តែនៅជុំវិញពិភពលោក មានរបៀបផឹកផ្សេងៗគ្នាដូចជា ជាមួយទឹកដោះគោ ឬមិនចាំបាច់ដាក់ទឹកដោះគោ ដូចជាតែម៉ាសាឡា តែបៃតង តែទឹកកក តែខ្មៅ ឬតែតិណទេស ដើម្បីបំបាត់ការឈឺបំពង់ក ឬជំងឺផ្តាសាយធ្ងន់ធ្ងរ ។ មានតែច្រើនប្រភេទដែលអាចរកបាន តែខ្មៅ តែបៃតង តែស តែអ៊ូឡុង តែក្រហម និងតែតិណទេស ។ តែខ្មៅភាគច្រើនគេទទួលទានក្តៅនៅក្នុងតំបន់អាស៊ី និងទទួលទានវាសុទ្ធដោយមិនលាយជាមួយទឹកដោះគោ ស្ករ ឬទឹកឃ្មុំ ។ ជួនកាលគេលាយផ្កាក្លាំពូ ចន្ទន៍ក្រឹស្នា និងឈើឯម ។នៅក្នុងប្រទេសជប៉ុន ចិន និង កូរ៉េ មានតែបៃតង ហើយប្រទេសទាំងនេះបានរៀបចំពិធីពិសេសពាក់ព័ន្ធការផលិត និងការផឹកតែ ដែលគេហៅថា ពិធីផឹកតែ ។ មានប្រយោជន៍មួយចំនួនទៀត ក្រៅពីការទទួលទាន ។នៅតាមសួនសន្លឹកតែដែលប្រើរួច ត្រូវបានគេប្រើដើម្បីជួយឲ្យផ្កាកុលាបលូតលាស់បានល្អ ឬដើមផ្កាម្លិះចេញផ្កា ។ នៅតាមកន្លែងធ្វើ...