Posts
ប៉េងប៉ោះក្រហមឆ្អៅជួយឲ្យស្បែកស្អាត
- Get link
- X
- Other Apps

ប្រសិនបើចង់បានស្បែកសផូរផង់ ម៉ដ្ឋថ្លា ដូចមនុស្សស្រណុកមិនដែលធ្វើការធ្ងន់នោះ ប៉េងប៉ោះអាចជួយបានក្នុងរឿងនេះ ។ អ្នកដែលទទួលទានប៉េងប៉ោះមួយថ្ងៃ ២-៣ ផ្លែ នឹងបានទទួលសារធាតុអាហារច្រើន ដែលអាចជួយកែរោគលើសឈាម ជំនួយភ្នែក បង្កើនភាពខ្លាំងដល់ប្រព័ន្ធការពាររាងកាយ ការពារ សរសៃឈាមកក កែរោគឈាមចេញតាមជើងធ្មេញ បំបាត់ទល់លាមក និងជួយមិនឲ្យកើត ផ្ដាសាយ ងាយៗ ។ចំពោះស្ត្រីដែលចង់បានស្បែកស្អាត គ្រាន់តែទទួលទានប៉េង ប៉ោះជាប្រចាំមួយថ្ងៃ ១-២ ផ្លែ នោះស្បែកនឹងស្រស់ថ្លា ផូរផង់ បន្ថយជាំមុខ អាចម៍រុយ ស្នាមអុជខ្មៅ ពីព្រោះវីតាមីនដែលមានសម្បូរ បែប ក្នុងផ្លែប៉េងប៉ោះ នឹងជួយទប់ស្កាត់រ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារ បំផ្លាញស្បែករបស់យើង ។ ឧស្សាហ៍ទទួលទានឲ្យបានជាប្រចាំ នោះស្បែកនឹងស្អាតផូរផង់ ដូចតារាផ្សាយពាណិជ្ជកម្ម ឲ្យគ្រឿង សម្អាងជាមិនខានឡើយ ៕
ថែទាំស្បែកដោយត្របែក
- Get link
- X
- Other Apps

តើអ្នកជឿឬទេថា តាមពិតយើងអាចទទួលផលប្រយោជន៍ ពីត្របែកលើសពីអ្វីដែលយើងគិតទុកទៅទៀត ព្រោះថា ក្រៅពីបរិភោគឆ្ងាញ់ពិសារហើយ យើងនៅអាចប្រើត្របែក ធ្វើជាថ្នាំបំបាត់រោគមុននឹងជួយឲ្យស្បែកភ្លឺរលោងទៀតផង ។ ៙ វិធីអនុវត្ត យកសាច់ត្របែកមកហាន់ជាចំណិតតូចៗ ដាក់បញ្ចូលក្នុងឧបករណ៍កិនផ្លែឈើអគ្គិសនី ហើយដាក់ទឹកស្អាតចូលបន្ដិចបន្ដួច រួចកិនឲ្យម៉ដ្ឋហើយយកទៅប្រើបានហើយ ។ ចំពោះវិធីប្រើប្រាស់ គឺមិនលំបាកទេ គ្រាន់តែមុនយកមកប្រើ ត្រូវលាងមុខឲ្យស្អាតដោយទឹកធម្មតាជាមុន រួចហើយនាំយកសាច់ត្របែកដែលកិនម៉ដ្ឋនោះ មកបំពោកលាបឲ្យសព្វ លើផ្ទៃមុខទុកចោលប្រហែល ១០ នាទី រួចហើយលាងសម្អាតដោយទឹកធម្មតាចេញវិញ ។ ក្រោយមកយើងអាចសងេ្កតឃើញថា ស្បែកមុខដែលបានទទួលការបំពោក ឬលាបដោយសាច់ត្របែក តែងមានភាពភ្លឺថ្លារលោង មានអារម្មណ៍ថា ហាប់ណែនស្រស់ស្រាយជាងមុនជាក់ជាពុំខាន ។ ចូរធ្វើបែបនេះមួយសប្តាហ៍ពីរលើក និងអាចជួយឲ្យស្បែកមានភាពភ្លឺថ្លា និងទន់ល្មឿយ ៕
សារប្រយោជន៍របស់តែ (Useful of Tea)
- Get link
- X
- Other Apps
ស្ទើរតែគ្រប់គ្នាផឹកតែ វាជាការចាំបាច់នៅពេលអ្នកក្រោកឡើងពេលព្រឹក ដើម្បីថ្ងៃថ្មីគួរផឹកតែ ហើយនៅពេលរសៀលពេលដែលអ្នកមានអារម្មណ៍ងងុយដេក ឬក៏រាងខ្សោយបន្តិចក៏គួរទទួលទានវា ។ តែនៅជុំវិញពិភពលោក មានរបៀបផឹកផ្សេងៗគ្នាដូចជា ជាមួយទឹកដោះគោ ឬមិនចាំបាច់ដាក់ទឹកដោះគោ ដូចជាតែម៉ាសាឡា តែបៃតង តែទឹកកក តែខ្មៅ ឬតែតិណទេស ដើម្បីបំបាត់ការឈឺបំពង់ក ឬជំងឺផ្តាសាយធ្ងន់ធ្ងរ ។ មានតែច្រើនប្រភេទដែលអាចរកបាន តែខ្មៅ តែបៃតង តែស តែអ៊ូឡុង តែក្រហម និងតែតិណទេស ។ តែខ្មៅភាគច្រើនគេទទួលទានក្តៅនៅក្នុងតំបន់អាស៊ី និងទទួលទានវាសុទ្ធដោយមិនលាយជាមួយទឹកដោះគោ ស្ករ ឬទឹកឃ្មុំ ។ ជួនកាលគេលាយផ្កាក្លាំពូ ចន្ទន៍ក្រឹស្នា និងឈើឯម ។នៅក្នុងប្រទេសជប៉ុន ចិន និង កូរ៉េ មានតែបៃតង ហើយប្រទេសទាំងនេះបានរៀបចំពិធីពិសេសពាក់ព័ន្ធការផលិត និងការផឹកតែ ដែលគេហៅថា ពិធីផឹកតែ ។ មានប្រយោជន៍មួយចំនួនទៀត ក្រៅពីការទទួលទាន ។នៅតាមសួនសន្លឹកតែដែលប្រើរួច ត្រូវបានគេប្រើដើម្បីជួយឲ្យផ្កាកុលាបលូតលាស់បានល្អ ឬដើមផ្កាម្លិះចេញផ្កា ។ នៅតាមកន្លែងធ្វើ...