ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី

ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី

ឆ្នាំឆ្លូវ (គោ) ពង្សមនុស្សប្រុស ត្រូវកាលព្រះមហាជនកលាមាតាទៅរកអាចារ្យ សំពៅបែកធ្លាយកណ្ដាលសមុទ្រ បាននាងមេខលា នាំយកទៅទុកក្នុងឧទ្យាន

ឆ្នាំឆ្លូវ បើធ្វើជំនួញ នឹងមានលាភច្រើន មានកូន នាក់ បានកូនម្នាក់ជាទីពំនាក់អាស្រ័យ ម្នាក់ទៀតចូលចិត្តធ្វើការ រាជការ បើកើតថ្ងៃច័ន្ទ ជាមាត់ មាត់នោះឆុតណាស់និយាយស្ដីស្រស់ស្រាយរៀនសូត្រវិជ្ជាបានល្អ ចរចាមិនចាញ់ប្រៀបគេទេ! ព្រះពុធជាចិត្ត ចិត្តនោះត្រូវការតែពាក្យណាដែលមានប្រយោជន៍ចូល ចិត្ត សេពគប់ព្រះសង្ឃ និងចៅហ្វាយនាយ នាម៉ឺន មុខមន្ត្រី ព្រះសៅរ៍ជាអាសន៍ មានកាមរាគខ្លាំង បើមនុស្សប្រុស នឹងមានប្រពន្ធច្រើន បើស្រីនឹងមានស្នាមក្នុងទីកំបាំង ព្រះអាទិត្យនិងព្រហស្បតិជាដៃ ធ្វើការមិនសូវខូចខាត ព្រះអង្គារ និង ព្រះសុក្រ ជាជើង មិនត្រូវការដើរ

ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ខែ _ _

គោព្រៃ ធាតុដីឆ្អិន ជាគោឡើង កាត់ពូជច្រើន ចិត្តអាក្រក់ លំបាកប្រើ ចិត្តរឹង កាលនៅពីតូចល្អ

ខែ _ _ ១០

គោស្រុក ធាតុដីស្ងោរ ចរចាមិនពិត មិនប្រាកដ ចិត្តក្លាហាន


ខែ ១១ _ ១២_

គោស្គាំងស្គម ធាតុដីភ្នំ ជាគោនៅក្នុងរោង រកស៊ីលំបាក តែចិត្តបុណ្យ


ខែ _ _

គោឧសភរាជ ធាតុដីលាបជង្រុក ឧត្តមល្អ នឹងមានទ្រព្យច្រើន


ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង


ថ្ងៃអាទិត្យ

គោចិត្តអាក្រក់ អភ័ព្វ មិនល្អ

ថ្ងៃច័ន្ទ

គោពោធិសត្វ មានបរិវាច្រើន ល្អណាស់

ថ្ងៃអង្គារ

គោសាធារណ៍ អភ័ព្វ មិនល្អ

ថ្ងៃពុធ

គោបាក់ជើង ខ្វាក់ភ្នែកផង រកស៊ី ចិញ្ចឹមជីវិតបានដោយលំបាក

ថ្ងៃព្រហស្បតិ

គោចិត្តល្អ មានទ្រព្យសម្បត្តិច្រើន

ថ្ងៃសុក្រ

គោនាយពាណិជ ត្រូវធ្វើការនឿយហត់ជានិច្ច

ថ្ងៃសៅរ៍

គោចោរលួចយកទៅសំលាប់ នឹងត្រូវទទួលសេចក្ដីលំបាកជានិច្ច


Comments

Popular posts from this blog

Heart touchy Story, Mom And Son