Posts

Showing posts from 2010

ប៉េងប៉ោះក្រហមឆ្អៅជួយឲ្យស្បែកស្អាត

Image
ប្រសិនបើចង់បានស្បែកសផូរផង់ ម៉ដ្ឋថ្លា ដូចមនុស្សស្រណុកមិនដែលធ្វើការធ្ងន់នោះ ប៉េងប៉ោះអាចជួយបានក្នុងរឿងនេះ ។ អ្នកដែលទទួលទានប៉េងប៉ោះមួយថ្ងៃ ២-៣ ផ្លែ នឹងបានទទួលសារធាតុអាហារច្រើន ដែលអាចជួយកែរោគលើសឈាម ជំនួយភ្នែក បង្កើនភាពខ្លាំងដល់ប្រព័ន្ធការពាររាងកាយ ការពារ សរសៃឈាមកក កែរោគឈាមចេញតាមជើងធ្មេញ បំបាត់ទល់លាមក និងជួយមិនឲ្យកើត ផ្ដាសាយ ងាយៗ ។ចំពោះស្ត្រីដែលចង់បានស្បែកស្អាត គ្រាន់តែទទួលទានប៉េង ប៉ោះជាប្រចាំមួយថ្ងៃ ១-២ ផ្លែ នោះស្បែកនឹងស្រស់ថ្លា ផូរផង់ បន្ថយជាំមុខ អាចម៍រុយ ស្នាមអុជខ្មៅ ពីព្រោះវីតាមីនដែលមានសម្បូរ បែប ក្នុងផ្លែប៉េងប៉ោះ នឹងជួយទប់ស្កាត់រ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារ បំផ្លាញស្បែករបស់យើង ។ ឧស្សាហ៍ទទួលទានឲ្យបានជាប្រចាំ នោះស្បែកនឹងស្អាតផូរផង់ ដូចតារាផ្សាយពាណិជ្ជកម្ម ឲ្យគ្រឿង សម្អាងជាមិនខានឡើយ ៕ 

ថែទាំស្បែកដោយត្របែក

Image
តើអ្នកជឿឬទេថា តាមពិតយើងអាចទទួលផលប្រយោជន៍ ពីត្របែកលើសពីអ្វីដែលយើងគិតទុកទៅទៀត ព្រោះថា ក្រៅពីបរិភោគឆ្ងាញ់ពិសារហើយ យើងនៅអាចប្រើត្របែក ធ្វើជាថ្នាំបំបាត់រោគមុននឹងជួយឲ្យស្បែកភ្លឺរលោងទៀតផង ។ ៙ វិធីអនុវត្ត យកសាច់ត្របែកមកហាន់ជាចំណិតតូចៗ ដាក់បញ្ចូលក្នុងឧបករណ៍កិនផ្លែឈើអគ្គិសនី ហើយដាក់ទឹកស្អាតចូលបន្ដិចបន្ដួច រួចកិនឲ្យម៉ដ្ឋហើយយកទៅប្រើបានហើយ ។ ចំពោះវិធីប្រើប្រាស់ គឺមិនលំបាកទេ គ្រាន់តែមុនយកមកប្រើ ត្រូវលាងមុខឲ្យស្អាតដោយទឹកធម្មតាជាមុន រួចហើយនាំយកសាច់ត្របែកដែលកិនម៉ដ្ឋនោះ មកបំពោកលាបឲ្យសព្វ លើផ្ទៃមុខទុកចោលប្រហែល ១០ នាទី រួចហើយលាងសម្អាតដោយទឹកធម្មតាចេញវិញ ។ ក្រោយមកយើងអាចសងេ្កតឃើញថា ស្បែកមុខដែលបានទទួលការបំពោក ឬលាបដោយសាច់ត្របែក តែងមានភាពភ្លឺថ្លារលោង មានអារម្មណ៍ថា ហាប់ណែនស្រស់ស្រាយជាងមុនជាក់ជាពុំខាន ។ ចូរធ្វើបែបនេះមួយសប្តាហ៍ពីរលើក និងអាចជួយឲ្យស្បែកមានភាពភ្លឺថ្លា និងទន់ល្មឿយ ៕ 

សារប្រយោជន៍​របស់​តែ​ (Useful of Tea)

ស្ទើរតែ​គ្រប់​គ្នា​ផឹក​តែ វា​ជា​ការចាំបាច់​នៅ​ពេល​អ្នក​ក្រោក​ឡើង​ពេលព្រឹក ដើម្បី​ថ្ងៃ​ថ្មី​គួរ​ផឹក​តែ ហើយ​នៅ​ពេល​រសៀល​ពេល​ដែល​អ្នកមាន​អារម្មណ៍​ងងុយដេក ឬក៏​រាង​ខ្សោយ​បន្តិច​ក៏​គួរ​ទទួល​ទាន​វា ។​ ​ ​តែ​នៅ​ជុំវិញ​ពិភពលោក មាន​របៀប​ផឹក​ផ្សេងៗ​គ្នា​ដូចជា ជាមួយ​ទឹកដោះគោ ឬ​មិន​ចាំបាច់​ដាក់​ទឹកដោះគោ ដូចជា​តែ​ម៉ាសា​ឡា តែ​បៃតង តែ​ទឹកកក តែ​ខ្មៅ ឬ​តែតិ​ណ​ទេស ដើម្បី​បំបាត់​ការ​ឈឺបំពង់ក ឬ​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ ។ មាន​តែ​ច្រើន​ប្រភេទ​ដែល​អាច​រកបាន តែ​ខ្មៅ តែ​បៃតង តែ​ស តែ​អ៊ូ​ឡុង តែ​ក្រហម និង​តែតិ​ណ​ទេស ។ តែ​ខ្មៅ​ភាគច្រើន​គេ​ទទួលទាន​ក្តៅ​នៅ​ក្នុង​តំបន់​អាស៊ី និង​ទទួលទាន​វា​សុទ្ធ​ដោយ​មិន​លាយ​ជាមួយ​ទឹកដោះគោ ស្ករ ឬ​ទឹកឃ្មុំ ។ ជួនកាល​គេ​លាយ​ផ្កាក្លាំពូ ចន្ទន៍​ក្រឹ​ស្នា និង​ឈើឯម ។​នៅក្នុង​ប្រទេស​ជប៉ុន ចិន និង កូរ៉េ មានតែ​បៃតង ហើយ​ប្រទេស​ទាំងនេះ​បាន​រៀបចំ​ពិធី​ពិសេស​ពាក់ព័ន្ធ​ការផលិត និង​ការផឹក​តែ ដែល​គេ​ហៅថា ពិធី​ផឹក​តែ ។​ ​មាន​ប្រយោជន៍​មួយចំនួនទៀត ក្រៅ​ពី​ការ​ទទួលទាន ។​នៅតាម​សួន​សន្លឹក​តែ​ដែល​ប្រើ​រួច ត្រូវបាន​គេ​ប្រើ​ដើម្បី​ជួយ​ឲ្យ​ផ្កា​កុលាប​លូតលាស់​បានល្អ ឬ​ដើម​ផ្កាម្លិះ​ចេញ​ផ្កា ។ នៅ​តាម​កន្លែង​ធ្វើ

Supper CV_Funny

Image

Funny_Poem

01_Prey Sdok Radion Station_Colour Radio

Comedy_Smart Student_Very Funny lolze

Comedy_Smart Student 02

វិធីសាស្ដ្រ ៥ យ៉ាងដើម្បីរំសាយកំហឹង

បើយើងសាកល្បងកត់សម្គាល់ខ្លួនឯងឃើញថា ជួនកាលពេលមួម៉ៅខឹង សប្បាយមិនអាច គ្រប់គ្រង អារម្មណ៍របស់ខ្លួនឯងបាន ។ បញ្ហាអស់ទាំងនេះ ជារឿងដែលគួរឲ្យភ័យខ្លាចមិនតិចទេ ទាំងខ្លួនយើង ក៏ដូចជាមនុស្សម្នា​​​ដែលនៅក្បែរខាងយើងដែរ ។ខាងក្រោមនេះជាវិធីសាស្ដ្រដើម្បីជួយឲ្យលោកអ្នក រំសាយកំហឹងបាន ៖ ១-ចេះអភ័យទោស ៖ ស្ដាប់ទៅវាដូចជាចិត្តព្រះពេក ប៉ុន្តែចូរលោកអ្នកសាកល្បងអនុវត្តមើល នោះ លោក អ្នកនឹងដឹងថា ការអត់ទោសឲ្យគេក្រៅពីផ្ដល់ឱកាសឲ្យគេហើយ ថែមទាំងធ្វើឲ្យចិត្តរបស់ យើង រីករាយថែមទៀតផង ។ ២-ហាត់សមាធិពន្លត់កំសួលកំហឹង ៖ វាអាចជារឿងដែលពិបាកធ្វើបន្តិច ប៉ុន្តែបើឧស្សាហ៍ហាត់ ឲ្យ បានជាប់ៗគ្នា នោះស្មារតីយើងនឹងជួយពន្លត់កំសួលកំហឹងមុនពេលដែលអារម្មណ៍ខឹងវាចង ផ្ដុំគ្នាឡើង ។ ៣-បំភ្លេចវាចោល ៖ ត្រូវរកកិច្ចការល្អៗធ្វើ ដូចជាច្រៀង លេងតន្រ្តីបើអាច ឬលេងកីឡាបំបាត់ភាព តានតឹងក្នុងអារម្មណ៍ ។ ការធ្វើដូច្នេះ ធ្វើឲ្យរាងកាយរបស់លោកអ្នករឹងមាំ ហើយថែមទាំងធ្វើ ឲ្យខួរ ក្បាលបានសម្រាក ហើយឈប់គិតទៅដល់រឿងដែលធ្វើឲ្យលោកអ្នកខឹងទៀតផង ។ ៤-ជៀសវាង ៖ ការជៀសវាងមិនមែនបានសេចក្ដីថា លោកអ្នកកំសាក ឬខ្លាចនោះទេ ប៉ុន្តែនេះសំដៅទៅលើការសម្ដែង ភាពឆ្លាតខាងអារម្មណ៍ក្នុងខ្លួនរបស់ លោកអ្នក ។ ៥-ដេកលក់

PUC Student Performing_Khmer Traditional Hair Cut Ceremony

PUC Student_Mr Keo Dara_SingChapey without Music

Tour to Kratie Province

Special Event

Image

Krom Ngoy Biography

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ១៨៦៥ - ១៩៣៦ ស្រាវជ្រាវដោយ យី ធន់ អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ . ស ១៨៦៥ ព . ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូ លស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួ យគ្នា។ មាតានិង បិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។ កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុង ស្រុកកំណើតរបស់លោក កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ លោក បានបួសជាសាមណេរនៅក្នុងវត្ដ នោះ។ ប៉ុន្មានឆ្នាំក្រោយមកលោក បានចាកសិក្ខាបទទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់អូវពុកលោក ក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែល ដោយមានអុបជ្ឈាយ៍នាម សាស់ និងលោកគ្រូ សូត្រ​ស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូង ក្នុងស