សារប្រយោជន៍​របស់​តែ​ (Useful of Tea)

ស្ទើរតែ​គ្រប់​គ្នា​ផឹក​តែ វា​ជា​ការចាំបាច់​នៅ​ពេល​អ្នក​ក្រោក​ឡើង​ពេលព្រឹក ដើម្បី​ថ្ងៃ​ថ្មី​គួរ​ផឹក​តែ ហើយ​នៅ​ពេល​រសៀល​ពេល​ដែល​អ្នកមាន​អារម្មណ៍​ងងុយដេក ឬក៏​រាង​ខ្សោយ​បន្តិច​ក៏​គួរ​ទទួល​ទាន​វា ។​
​ ​តែ​នៅ​ជុំវិញ​ពិភពលោក មាន​របៀប​ផឹក​ផ្សេងៗ​គ្នា​ដូចជា ជាមួយ​ទឹកដោះគោ ឬ​មិន​ចាំបាច់​ដាក់​ទឹកដោះគោ ដូចជា​តែ​ម៉ាសា​ឡា តែ​បៃតង តែ​ទឹកកក តែ​ខ្មៅ ឬ​តែតិ​ណ​ទេស ដើម្បី​បំបាត់​ការ​ឈឺបំពង់ក ឬ​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ ។ មាន​តែ​ច្រើន​ប្រភេទ​ដែល​អាច​រកបាន តែ​ខ្មៅ តែ​បៃតង តែ​ស តែ​អ៊ូ​ឡុង តែ​ក្រហម និង​តែតិ​ណ​ទេស ។ តែ​ខ្មៅ​ភាគច្រើន​គេ​ទទួលទាន​ក្តៅ​នៅ​ក្នុង​តំបន់​អាស៊ី និង​ទទួលទាន​វា​សុទ្ធ​ដោយ​មិន​លាយ​ជាមួយ​ទឹកដោះគោ ស្ករ ឬ​ទឹកឃ្មុំ ។ ជួនកាល​គេ​លាយ​ផ្កាក្លាំពូ ចន្ទន៍​ក្រឹ​ស្នា និង​ឈើឯម ។​នៅក្នុង​ប្រទេស​ជប៉ុន ចិន និង កូរ៉េ មានតែ​បៃតង ហើយ​ប្រទេស​ទាំងនេះ​បាន​រៀបចំ​ពិធី​ពិសេស​ពាក់ព័ន្ធ​ការផលិត និង​ការផឹក​តែ ដែល​គេ​ហៅថា ពិធី​ផឹក​តែ ។​ ​មាន​ប្រយោជន៍​មួយចំនួនទៀត ក្រៅ​ពី​ការ​ទទួលទាន ។​នៅតាម​សួន​សន្លឹក​តែ​ដែល​ប្រើ​រួច ត្រូវបាន​គេ​ប្រើ​ដើម្បី​ជួយ​ឲ្យ​ផ្កា​កុលាប​លូតលាស់​បានល្អ ឬ​ដើម​ផ្កាម្លិះ​ចេញ​ផ្កា ។ នៅ​តាម​កន្លែង​ធ្វើ​សរសៃ (Spa) គេ​ប្រើ​ធ្វើ​ជា​គ្រឿង​សម្រាប់​ការព្យាបាល​ភ្នែក​នៅ​ក្នុង​ហាង​កែ​សម្ផស្ស និង​តាម​គេហដ្ឋាន​គេ​ប្រើ​វា​ជា​គ្រឿង​សម្រាប់​លាងជម្រះ​សក់ គេ​ថែមទាំង​ប្រើ​វា​ជា​គ្រឿង​ថែរក្សា​ស្បែក នៅក្នុង​គ្រឿងសម្អាង និង​ប្រើ​ជា​ថ្នាំ​ជ្រលក់​សម្លៀកបំពាក់ ។​
​ ​ការស្រាវជ្រាវ​បាន​បង្ហាញថា តែ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម រ៉ែ វីតាមីន និង​កាល់ស្យូម សារធាតុ​ទាំងអស់នេះ មាន​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក ។ វា​ជា​ការពិត​ដែលថា តែ មាន​ជាតិ​កាហ្វេ​អ៊ី​ន​៤០ មិល្លីក្រា​ម ប៉ុន្តែ​កាហ្វេ​ស្រស់​មួយ​ពែង​មាន​៨៥ មិល្លីក្រា​ម ។ ការសិក្សា​នាពេល​ថ្មីៗ​នេះ បានបង្ហាញ​ថា សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម នៅ​ក្នុង​តែ​អាច​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង និង​សរសៃឈាម ទប់ស្កាត់​ជំងឺ​មហារីក និង​ធ្វើឲ្យ​ប្រព័ន្ធ​ស៊ាំ​ប្រសើរឡើង ។ គេ​ក៏​បាន​រកឃើញ​ផងដែរ​ថា ការផឹក​តែ​៦​ពែង​ក្នុង​មួយថ្ងៃ សារធាតុ Polyphenols ដែល​មាន​នៅ​ក្នុង​តែ អាច​កាត់បន្ថយ​អត្រា​កើត​ជំងឺ​មហារីក ។​
​ ​នៅក្នុង​ប្រទេស​ចិន ទី​ដែល​តែ​បៃតង​ផឹក​ច្រើន ដូច​ការ​ផឹកទឹក​នោះ គេ​បាន​រកឃើញថា អត្រា​កើត​ជំងឺមហារីក​ត្រូវបាន​កាត់បន្ថយ​ប្រហែល ៦០ ភាគរយ ។ គេ​និយាយថា នេះ​គឺ​ដោយសារ​តែ​បៃតង​មាន​ភាគរយ​សារធាតុ​ប្រឆាំង អុកស៊ីដកម្ម​ជាង​តែ​ខ្មៅ ។​
​ ​ទាំងនេះ​គឺជា​របៀប​ខ្លះ​ដែល តែ​អាច​ជួយ​អ្នក
​ ​- ទប់ស្កាត់​ជំងឺ​បេះដូង គឺ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​ជួយ​កាត់បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង ។ ការ​ទទួលទាន​តែ​ខ្មៅ​ពីរ​បី​ពែង​ជា​ប្រចាំ​ជួយ​ទប់ស្កាត់ មិនឲ្យ​មាន​កំណក​នៅក្នុង​សរសៃឈា​ម​ក្រហម ។​
​ ​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ដែល​មាន​អាយុ​លើសពី​៦៥ ឆ្នាំ ដែល​ផឹក​តែ​យ៉ាងហោចណាស់​មួយ ឬ​ពី​រពែង​រៀងរាល់ថ្ងៃ មាន​ភាពហាប់​ណែន​របស់​ឆ្អឹង​ខ្ពស់​នៅ​ត្រង់​ឆ្អឹងខ្នង និង​ត្រង់​ភ្លៅ ជា​កន្លែង​ផុយស្រួយ​ជាទូទៅ​ដែល​បង្កឡើង​ដោយសារ​តែ​សភាព​ស្តើង​របស់​ឆ្អឹង (Osteoporosis) ជាង​ក្រុម​ស្ត្រី​ដែល​មាន​អាយុ​ដូចគ្នា តែ​មិន​បាន​ទទួលទាន​តែ​ទាល់តែសោះ ។​
​ ​ឥឡូវ​នេះ​តែ​កំពុង​ត្រូវបាន​ប្រើប្រាស់​ញឹកញាប់​ជាង​នៅក្នុង​ផលិតផល ថែរក្សា​ស្បែក ដើម្បី​កម្ចាត់​ជំងឺមហារីក និង​ភាព​ជ្រីវជ្រួញ​របស់​ស្បែក ។ សារធាតុ Polyphenol ដែល​គេ​រកឃើញ​នៅ​ក្នុង​តែ គឺ​មាន​កម្លាំង​ខ្លាំង​ជាង​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្មណាៗ​ទាំងអស់ ។​
​ ​ការ​ទទួលទាន​តែ​ខ្មៅ ត្រូវបាន​គេ​រកឃើញ​ថា ជួយ​ទប់ស្កាត់​ការបង្កើត​ឲ្យមាន​កំណ​ក​ជាប់​ធ្មេញ និង​សម្លាប់​បាក់តេរី​ដែល​ចម្លង​មេរោគ​ដល់​ធ្មេញ​របស់​អ្នក ។ ការកកើត​ជាតិ​អាស៊ីត ដោយសារ​បាក់តេរី ដែល​បង្កើតឲ្យមាន​ដង្កូ​វស៊ី​ធ្មេញ ត្រូវ​បាន​ទប់ស្កាត់​ដោយ​សារធាតុ Polyphenol ។ វា​ក៏​ជួយ​ទប់ស្កាត់​ការបង្កើត​សារធាតុ​ស្អិត ដែល​បង្កើតឲ្យមាន​កំណក​នៅ​ជាប់​ជាមួយ ធ្មេញ​ផង​ដែរ ។​
​ ​តែ​គឺជា​គ្រឿង​បន្ធូរ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​តឹងតែង ចូរ​អង្គុយ​ចុះ​ឲ្យ​ស្រួល​បន្ធូរ​អារម្មណ៍ ហើយ​ក្រេប​ទឹកតែ​បៃតង ឬ​តែ​ខ្មៅ​បន្តិច​ម្តងៗ ។ វា​ជួយ​ធ្វើឲ្យ​សរសៃប្រសាទ​របស់អ្នក​ធូរស្រាល ។​
​ ​នៅពេល​ភ្នែក​របស់​អ្នក​មាន​អារម្មណ៍​អស់កម្លាំង ក្រោយ​ពី​អង្គុយ​ជាច្រើន​ម៉ោង​នៅ​ពីមុខ​ម៉ាស៊ីន​កុំព្យូទ័រ ឲ្យគេ​ព្យាបាល​ភ្នែក ។ ចូរ​ប្រើ​សន្លឹក​តែ ហើយ​យក​ក្រណាត់​ឬ​ក្រដាស​ជូ​តមាត់ រុំ​វា ។ យក​ទឹក​ក្តៅ​ចាក់​ពី​លើ​វា ហើយ​យក​វា​មក​ដាក់​លើ​ភ្នែក​របស់​អ្នក ខណៈ​ពេល​អ្នក​តម្រេត​ខ្លួន ។ វា​ជួយ​បន្ធូរ​ការ​ចុក​រោយ និង​ធ្វើឲ្យ​ភ្នែក​ធូរស្រាល ៕​

Comments

Popular posts from this blog

Heart touchy Story, Mom And Son