ថែទាំស្បែកដោយត្របែក

តើអ្នកជឿឬទេថា តាមពិតយើងអាចទទួលផលប្រយោជន៍ ពីត្របែកលើសពីអ្វីដែលយើងគិតទុកទៅទៀត ព្រោះថា ក្រៅពីបរិភោគឆ្ងាញ់ពិសារហើយ យើងនៅអាចប្រើត្របែក ធ្វើជាថ្នាំបំបាត់រោគមុននឹងជួយឲ្យស្បែកភ្លឺរលោងទៀតផង ។

៙ វិធីអនុវត្ត យកសាច់ត្របែកមកហាន់ជាចំណិតតូចៗ ដាក់បញ្ចូលក្នុងឧបករណ៍កិនផ្លែឈើអគ្គិសនី ហើយដាក់ទឹកស្អាតចូលបន្ដិចបន្ដួច រួចកិនឲ្យម៉ដ្ឋហើយយកទៅប្រើបានហើយ ។ ចំពោះវិធីប្រើប្រាស់ គឺមិនលំបាកទេ គ្រាន់តែមុនយកមកប្រើ ត្រូវលាងមុខឲ្យស្អាតដោយទឹកធម្មតាជាមុន រួចហើយនាំយកសាច់ត្របែកដែលកិនម៉ដ្ឋនោះ មកបំពោកលាបឲ្យសព្វ លើផ្ទៃមុខទុកចោលប្រហែល ១០ នាទី រួចហើយលាងសម្អាតដោយទឹកធម្មតាចេញវិញ ។

ក្រោយមកយើងអាចសងេ្កតឃើញថា ស្បែកមុខដែលបានទទួលការបំពោក ឬលាបដោយសាច់ត្របែក តែងមានភាពភ្លឺថ្លារលោង មានអារម្មណ៍ថា ហាប់ណែនស្រស់ស្រាយជាងមុនជាក់ជាពុំខាន ។ ចូរធ្វើបែបនេះមួយសប្តាហ៍ពីរលើក និងអាចជួយឲ្យស្បែកមានភាពភ្លឺថ្លា និងទន់ល្មឿយ ៕ 

Comments

Popular posts from this blog

Heart touchy Story, Mom And Son